សម្ដេច​ហ៊ុន​ សែ​​នឆ្លើយត​បគោលន​យោ​​​បាយថៃ​ដែល​​​​ចង់ប​ណ្ដេញពល​​​ករខ្មែរនិងឡាវ​ចេ​ញពីប្រ​ទេស

 ដោយសម្ដែងនូវប្រតិកម្មចំពោះគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃដែលចង់បណ្ដេញពលករខ្មែរនិងពលករឡាវចេញពីប្រទេសថៃនោះប្រមុខ​រាជ​រដ្ឋា​ភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថាគឺជានយោ​បាយ​មិនទទួលបានការគាំទ្រពីប្រទេសជិតខាងដូចជាប្រទេសកម្ពុជានិងឡាវនោះទេ។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជា​មួយកម្ម​ករ និយោជិត ចំនួនជិត២ម៉ឺននាក់នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ដែលមកពីរោងចក្រសហគ្រាសចំនួន១៩នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។សម្ដេចហ៊ុន សែន មានបប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែយករឿងមួយ តែសូមឱ្យ​តាម​ដានដោយមានការយកចិត្តទុកដាក់ ក្នុងអនុសាសន៍ទី១០ ទាក់ទងពលករនៅ​ក្រៅ​ប្រទេស មិនទាន់បានអីផងនៅក្នុងប្រទេសថៃ បានគំរាមបណ្ដេញចេញនូវពលករខ្មែរ និង​ពលករ​ឡាវ ទៅហើយ។ ខ្ញុំគ្រាន់តែផ្ដាំទៅថា អ្នកឈ្នះឆ្នោតនៅថៃ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការ​ផ្ទៃ​ក្នុងរបស់អ្នកទេ។ក៏ប៉ុន្តែសង្ឃឹមថាអ្នកនឹងមើលឱ្យឆ្ងាយជាងពីប្រទេសថៃ»។សម្ដេ​បន្តថាអ្នកជាអ្នកឈ្នះឆ្នោត។ក៏ប៉ុន្តែមិនប្រាកដថាអ្នកក្លាយទៅជានាយករដ្ឋមន្ត្រីនិងបង្កើត​រដ្ឋាភិ​បាលបានទេ។ប៉ុន្តែអ្នកបានដាក់ចេញនយោបាយមួយ ដែលវាបង្កនូវគ្រោះថ្នាក់មិនមែន​គ្រាន់តែសេដ្ឋកិច្ចឬគ្រាន់តែពលករខ្មែរ និងឡាវទេតែវាខូចខាតដល់សហគ្រាសរបស់ថៃដែលកំពុងប្រើប្រាស់ពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្ថែមថាយើងត្រូវតាមដានឱ្យហ្មត់ចត់ ដើម្បីធានា​ដល់ពលកររបស់យើងធ្វើការក្នុងប្រទេសថៃដែលរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា បានបង្កលក្ខណៈពីកម្មករមិនស្របច្បាប់ ឱ្យទៅជាកម្មករស្របច្បាប់។ សម្ដេច​គូសបញ្ជាក់ទៀតថា កម្ពុជាក៏មិនមានអ្វីទេតែគ្រាន់តែផ្ដាំផ្ញើថាគួរប្រុងប្រយ័ត្នសម្ដេចមិន​ប្រដៅអ្នកនយោបាយថៃទេ។នយោបាយនេះ ប្រហែលជាមិនទទួលបានការគាំទ្រពី​ប្រទេស​ជិតខាងដូចជាប្រទេសឡាវ មីយ៉ាន់ម៉ាក៏ដូចជាកម្ពុជានោះទេ។អ្នកនយោបាយថៃ គួរតែប្រុងប្រយ័ត្នចំពោះការដាក់ចេញនិងអនុវត្តន៍នយោបាយរបស់ខ្លួននេះ។ សម្ដេច​លើកឡើងថា កម្ពុជាបានតាមដានដោយយកចិត្តទុកដាក់ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​របស់ប្រទេសគេទេ ។ក៏ប៉ុន្តែវាប៉ះពាល់ដល់កម្មករ កម្មការិនីរបស់យើងដែលកំពុងធ្វើការ​នៅ​ក្នុងប្រទេសថៃ។សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅកាន់ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរនៅប្រទេសថៃ ដោយសម្ដេចក៏បានរម្លឹកពីអនុសាសន៍ទី១០ក្នុងចំណោមអនុសាសន៍គោលទាំង១០ចំណុចដែលមាន​ការពាក់ព័ន្ធនឹងពលករខ្មែរនៅក្រៅប្រទេស។ ​គួរបញ្ជាក់ដែរថាច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសថៃមាន​ប្រមាណ១លាន២សែននាក់ក្នុងចំណោមពលករនៅក្រៅប្រទេសប្រមាណ១លាន៣សែន​នាក់៕AKP

Powered by Blogger.