គ.ជ.បអំពាវនាវឲ្យបញ្ឈប់យុទ្ធនាការដែលផ្ទុយពីច្បាប់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីម្សិលមិញបានចេញសេចក្តីអំពាវនាវមួយឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលផ្ទុយពីច្បាប់។គឺជាយុទ្ធនាការរបស់ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេសដែលថតស្ពតវីដេអូក៏ដូចជាសារខ្លីៗប្រាប់កុំឲ្យទៅបោះឆ្នោតឬក៏ទៅបោះឆ្នោតតែគូសសន្លឹកឆ្នោតចោលដោយសារតែគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត។
សកម្មភាពបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត.ស្រុក ក្រុង.ខណ្ឌ. អាណត្តិទី៣ឆ្នាំ២០១៩។រូបភាពសហការីនៅក្នុងសេចក្តីប្រកាសរបស់ក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បានគូសបញ្ជាក់ថាយុទ្ធនាការប្រាប់ពលរដ្ឋកុំឲ្យទៅបោះឆ្នោតឬគូសសន្លឹកឆ្នោតចោលនោះគឺរំលោភលើមាត្រា១៤២នៃច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ មាត្រា១៤២ដែលចែងថា ត្រូវផាកពិន័យពី៥លានរៀលទៅ២០លានរៀលដោយពុំទាន់គិតពីទោសព្រហ្មផងនោះ។បើតាមគ.ជ.ប យុទ្ធនាការនេះគឺប្រាស់ចាកទៅនឹងព្រះរាជសារបស់ព្រះមហាក្សត្រកាលពីខែកុម្ភៈដែលអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិសេរីភាពបោះឆ្នោតទៅតាមការពេញចិត្តរបស់ខ្លួន។នៅខណៈដែលយុទ្ធនាការ«យុទ្ធនាការប្រាប់ពលរដ្ឋកុំឲ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល»នោះកំពុងត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានព្រមានថាគជប នឹងមានវិធានការយ៉ាងម៉ឺងមាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងបទបញ្ជា ក៏ដូចជានីតិវិធីរបស់គជប។បើតាមគជប សន្លឹកឆ្នោតដែលបានការ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខគឺមានសញ្ញាច្រើនប្រភេទ ដូចជា សញ្ញា គ្រីស គុណ ដក បូក ស្លាស វង់ក្រចក លេខសូន្យ ជាដើម។ តែគជប លើកទឹកចិត្តឲ្យប្រើសញ្ញាគ្រីស។សូមបញ្ជាក់ថា សន្លឹកឆ្នោតបានការដែលកំណត់នៅអាណត្តិនេះ គឺខុសគ្នានឹងការបោះឆ្នោតកន្លងទៅ ដែលកំណត់ថា សន្លឹកឆ្នោតដែលបានការ គឺទាល់តែប្រើសញ្ញាគ្រីស នៅក្នុងប្រអប់ឲ្យបានត្រឹមត្រូវ។ នេះបើតាមអ្នកជំនាញផ្នែកបោះឆ្នោត។សម្រាប់សន្លឹកឆ្នោតដែលមិនបានការដែលកំណត់ដោយគជប នៅអាណត្តិនេះ គឺសន្លឹកឆ្នោតដែលមានសរសេរឬអត្ថាធិប្បាយ ការផ្តិតមេដាយ ហត្ថលេខា ឬសញ្ញាដែលស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត៕RFI
Post a Comment