ប្រមុខរដ្ឋាភិបាលក​ម្ពុជា​មានប្រសា​​សន៍​ថាឧស្សា​ហកម្មធុនធ្ងន់​នឹ​ងលេចរូ​បរាងនៅលើទឹក​ដី​ខេត្តកំព​ង់ស្ពឺ

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថាឧស្សាហកម្មធុនធ្ងន់ជារោងចក្រផលិតស៊ីម៉ង់ត៍នឹងវត្តមាននៅលើទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខបន្ថែមទៀតខណៈដែលខេត្តនេះ មានរោងចក្រ សហគ្រាសរហូតដល់ ៣៨៥រោងចក្រ និងមានកម្មករេហូតដល់ជាង ១៥ម៉ឺននាក់នោះ។

ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៨ ០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលធ្វើឡើង នៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានថ្លែងថាបន្តិចទៀតមិនយូរប៉ុន្មានទេខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់ នោះគឺរោងចក្រផលិតស៊ីម៉ង់ត៍ ដែលរោងចក្រផលិតស៊ីម៉ង់ត៍ នឹងវត្តមាននៅទឹកដីខេត្តកំពង់ស្ពឺហើយធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តមួយ ដែលផ្គត់ផ្គង់ស៊ីម៉ង់ត៍ សម្រាប់ការសាងសង់នៅទូទាំងប្រទេស។ បើយោងទៅលើអ្នកវិនិយោគដែលបានទៅជួបសម្ដេចថាសមត្ថភាពនៃការផលិតស៊ីម៉ង់ត៍នេះ គឺមានប្រហែល ប្រមាណជា២លានតោន ក្នុង១ឆ្នាំ។សម្ដេចបានបន្តថាប្រទេសរបស់យើងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដោយខ្លួនឯងបានប្រមាណជា៩លានតោងក្នុង១ឆ្នាំ។ប៉ុន្តែតម្រូវការនៃការប្រើប្រាស់ ក្នុងប្រទេសរបស់យើងមានចំនួនកាន់តែច្រើនដែលម្ខាងគឺការកសាងអគារផ្ទះសម្បែង តែម្ខាងទៀតការកសាងផ្លូវថ្នល់នានាមួយចំនួន ដែលបច្ចុប្បន្ននេះ គឺបានចាប់ផ្ដើមប្រើស៊ីម៉ង់ត៍ចាក់ជាផ្លូវបេតុង។សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយមោទកភាពអំពីការរីកចម្រើនជាច្រើនរបស់កម្ពុជាជារួម និងដោយឡែកខេត្តកំពង់ស្ពឺកាលពី២០ឆ្នាំមុនបានគិតថានឹងបានក្លាយជាខេត្ត លេខ២នៃការអភិវឌ្ឍរីកចម្រើនទេ។ជាពិសេសខាងវិស័យឧស្សាហកម្ម ។ប៉ុន្តែឥឡូវនេះខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាសរហូតដល់ ៣៨៥រោងចក្រនិងមានកម្មករេហូតដល់ជាង១៥ម៉ឺននាក់។សម្តេចបានមានប្រសាសន៍ទៀតថាខេត្តកំពង់ស្ពឺបច្ចុប្បន្នគឺបានក្លាយជាខេត្តលំដាប់លេខ២នៃការអភិវឌ្ឍជាបន្តបន្ទាប់។ជាពិសេសវិស័យឧស្សាហកម្ម។ ដូច្នេះស្នើឱ្យបងប្អូនកម្មករនិយោជិត ក៏ដូចជាជនរួមជាតិទាំងអស់ ត្រូវថែរក្សានូវសុខសន្តិភាពនេះឱ្យខាងតែបានខណៈមានសន្តិភាពគឺមានការអភិវឌ្ឍគ្រប់បែបយ៉ាងជាក់ស្តែងដូចសព្វថ្ងៃនេះរោងចក្រសហគ្រាសបានកំពុងរីកចម្រើជាបន្តបន្ទាប់។ សម្តេចហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា   កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយផ្តល់ឱកាសឱ្យកម្ពុជាយើងទាក់ទាញវិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស ។ដូច្នេះបងប្អូនទាំងអស់ត្រូវរក្សាសន្តិភាពនេះឱ្យបាន មិនថាកាលៈទេសៈណានោះទេ។បើតាមរបាយការណ៍របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង៧ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេច រួមមាន រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។ នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន កម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់ នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុង១ឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន១៩១ មានកម្មករនិយោជិត សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុង១ឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕AKP

Powered by Blogger.