កម្ពុជា​​មេដាយ​ក្នុងព្រឹត្តិការ​ណ៍​អាស៊ាន​ប៉ា​រ៉ាហ្គេម

 ​ឆ្នាំ​នេះ​បើ​តាម​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​រៀបចំកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ នៅតែឈរនៅលេខរៀងទី៨លើតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុបចំនួន៦៩ក្នុងនោះមាស៩ប្រាក់១៨ និងសំរឹទ្ធ៤២ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

រូបភាពផេកសម្តេចទៀបាញ់។

ចំនួនមេដាយដែលទទួលបានលើសពីផែនការដែលបានកំណត់ដោយអត្តពលិកប៉ារ៉ាកម្ពុជាសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ពោលគឺមេដាយចំនួន៥៦ គឺមាស៨ ប្រាក់២១ និងសំរឹទ្ធ២៧។មេដាយមាសចំនួន៦ក្នុងចំនោមមេដាយមាសចំនួន៩ត្រូវបានឈ្នះក្នុងវិញ្ញាសាអត្តពលកម្ម មេដាយចំនួន២ លើវិញ្ញាសាលើកទំងន់ និងមេដាយចំនួន១ លើវិញ្ញាសាបាល់បោះរទេះរុញនារី។គិតត្រឹមថ្ងៃទី ៨ ខែមិថុនា វេលាម៉ោង ១០:០០ នាទីយប់ ប្រទេសឥណ្ឌូនេស៊ី បន្តឈរលើកំពូលតារាងដោយមានមេដាយចំនួន ៣៨១ (មាស ១៥៣ ប្រាក់ ១៤១ និងសំរឹទ្ធ ៨៧) បន្ទាប់មកប្រទេសថៃ ដែលមានមេដាយចំនួន ៣១៤ (មាស ១២៣ ប្រាក់ ១០៧ និងសំរឹទ្ធ ៨៤) និងប្រទេសវៀតណាម ដែលមានមេដាយចំនួន១៩៩ (មាស៦៦ ប្រាក់៥៦ និងសំរិទ្ធ៧៧) ។ប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ដណ្តើមបានចំណាត់ថ្នាក់លេខ៤ ទី៥ និងទី៦ ដោយទទួលបានមេដាយចំនួន ១១៤ (មាស ៤៧ ប្រាក់ ៣៨ និងសំរឹទ្ធ ២៩) មេដាយចំនួន ១១៥ (មាស ៣៣ ប្រាក់ ៣៣ និងសំរឹទ្ធ ៤៩) និងមេដាយចំនួន ៥៧ (មាស ១៥ ប្រាក់ ២៣ និង សំរិទ្ធ១៩) រៀងគ្នា។ប្រទេសសិង្ហបុរីឈរនៅលេខរៀងទី៧ ដោយទទួលបានមេដាយចំនួន៤៣ (មាស១២ ប្រាក់១៥ និងសំរឹទ្ធ១៦) ប្រទេសប្រ៊ុយណេដារូសាឡឹមឈនៅលេខរៀងទី៩ មាន៨មេដាយ (មាស៣ ប្រាក់៣ និងសំរឹទ្ធ២) និងទីម័រខាងកើតឈរនៅលេខរៀងទី១០ មាន៧មេដាយ (មាស២ និងសំរឹទ្ធ៥) ខណៈ​ប្រទេសឡាវ​ឈរ​នៅ​លេខរៀងចុងក្រោយដោយ​ទទួល​បាន​មេដាយ​ចំនួន ១១ (ប្រាក់ ២ និង​សំរឹទ្ធ ៩)។ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងបញ្ចប់នៅល្ងាចថ្ងៃសុក្រនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន៕ AKP/KhmerTimes

Powered by Blogger.