សំបុក​ស​ត្វត្រដក់​​​តូចចំនួន១៧​ត្រូវ​បាន​កត់ត្រានៅ​ក្នុងរ​ដូវបង្កា​ត់ពូ​ជ២០២២

យោងតាមការចេញផ្សាយពីគេហទំព័រNatureLife Cambodia បានឲ្យដឹងថាសំបុកសត្វត្រដក់តូច (Lesser adjutant-Leptoptilos javanicus)សរុបចំនួន១៧សំបុកត្រូវបានកត់ត្រានៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅចុងរដូវបង្កាត់ពូជឆ្នាំ២០២២។

ប្រភពបាននិយាយថា សំបុកសត្វត្រដក់តូចចំនួន១៦ត្រូវបានញាស់ដោយជោគជ័យជាមួយនឹងកូនចំនួន២៧ដោយបន្ថែមថាសំបុកមួយត្រូវបានបញ្ជាក់ថាជាការបរាជ័យដោយមិនដឹងមូលហេតុ។ដំណឹង​ល្អ​នេះ​បាន​មក​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ NatureLife Cambodia សហការ​ជាមួយ​មន្ត្រី​អនុរក្ស LWS និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ស្វែង​រកនិង​ការពារ​សំបុក​សត្វ​ជិត​ផុត​ពូជ។ការ​ចេញ​ផ្សាយ​ព័ត៌មាន​បាន​ចង្អុល​បង្ហាញ​ថា សត្វត្រដក់តូចធ្វើ​សំបុក​នៅ​ក្នុង​ដែនជម្រក​មួយ ហើយ​ដែនជ្រក​ធំ​បំផុត​នៅ​ឆ្នាំ​នេះ​មាន​សំបុក​ចំនួន ៦។សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា លទ្ធផលនេះបង្ហាញថាដែនជម្រកលំផាត់គឺជាកន្លែងដ៏សំខាន់មួយ ដើម្បីធានាការរស់រានមានជីវិតនៃប្រភេទសត្វដែលងាយរងគ្រោះនេះ៕AKP/Khmer Times
Powered by Blogger.