វៀត​ណា​មនិងកម្ពុជាសហ​ការយ៉ាងជិតស្និទ្ធក្នុង​ការ​ការពារ​និងគ្រប់គ្រង​តំ​បន់ព្រំដែន

 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយកាលពីថ្ងៃទី៣ ខែកក្កដា ថា វៀតណាម និងកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារព្រំដែន ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែន។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ BNG


អ្នកនាំពាក្យ​រូបនេះ​បាន​ធ្វើ​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ទាក់ទិន​នឹង​ព័ត៌មាន​ដែល​កម្ពុជា​បានលើកឡើងថា មានយន្តហោះ​គ្មាន​មនុស្ស​បើក​ជាច្រើន​ត្រូវបាន​គេ​ប្រទះ​ឃើញ​ហោះចូលទឹកដី​ខេត្តរតនគិរី​។លោកស្រី​បាន​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​»​៕ VNA/Khmer Times
Powered by Blogger.