លោក គង់ សារិទ្ធិ ប្រគល់ថវិកាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនលោក ស៊ីម រតនៈ

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ លោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល ចូលបុណ្យសពម្តាយលោក ស៊ីម រតនៈ ប្រធានការិយាល័យគម្រោង និងផែនការ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។





Powered by Blogger.