ប្រមុខរដ្ឋាភិបាលកម្ពុជា៖វៀតណាមនឹងមានបញ្ហាបើមិនព្រមចាប់លោកសម រង្ស៊ី
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងឱកាសសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនាព្រឹកថ្ងៃពុធនេះបានស្នើឲ្យវៀតណាមចាប់ខ្លួន(លោក សម រង្ស៊ី)។
ប្រសិនបើលោក សម រង្ស៊ី ប្រើប៉ាស្ព័របារាំងចូលទឹកដីវៀតណាម។ការថ្លែងរបស់សម្តេចហ៊ុន សែន ដូច្នេះធ្វើឡើងបន្ទាប់ពីលោកសមរង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានប្រកាសព្យាយាមចូលទឹកដីកម្ពុជាជាថ្មីដោយក្រវែលតាមប្រទេសអាស៊ាននានាជុំវិញកម្ពុជា។នៅចំពោះមុខឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងអង្គពិធីសម្ពោធសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាវៀតណាមនឹងមានបញ្ហាជាមួយកម្ពុជាប្រសិនបើវៀតណាមមិនព្រមចាប់(លោក សម រង្ស៊ី)ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ។ប្រសិនបើលោក សម រង្ស៊ី ប្រើប៉ាស្ព័របារាំង ហើយចូលទៅជាន់ដីវៀតណាមក្នុងនាមជាអ្នកទេសចរ។សម្តេចនាយករដ្ឋមន្ត្រីបានប្រាប់ត្រង់ទៅឯកអគ្គរដ្ឋទូតវៀតណាមដែលអង្គុយកៅអីនៅលើវេទិកានៃកម្មវិធីឲ្យជូនដំណឹងជាផ្លូវការទៅកាន់អាជ្ញាធរវៀតណាម ឲ្យចាប់ខ្លួនលោកសម រង្ស៊ីដោយសារលោក សម រង្ស៊ីបានក្លាយជាទណ្ឌិត និងមានដីការចាប់ខ្លួនហើយដែលកម្ពុជានិងវៀតណាម មានទំនាក់ទំនងគ្នាខាងផ្លូវច្បាប់និងមានបត្យាប័នបញ្ជូនអ្នកទោសរវាងគ្នាទៅវិញទៅមក។តាមសម្តេចហ៊ុន សែន សម្តេចបានទទួលដំណឹងពីអ្នកហូបបាយជាមួយលោកសម រង្ស៊ី ថាធ្វើយ៉ាងណាឲ្យសម្តេចហ៊ុនសែនខឹងតាមរយៈរិះរកវិធីចូលទៅក្នុងទឹកដីវៀតណាម។សូមរំលឹកថាក្នុងគោលបំណងត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាជាថ្មីលោកសមរង្ស៊ីកាលពីចុងខែឧសភាកន្លងទៅបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនិងបានជួបជាមួយតំណាងរាស្ត្រម៉ាឡេស៊ីផងដែរ។ ក៏ប៉ុន្តែមិនបានយូរថ្ងៃទេ លោក សម រង្ស៊ី ក៏បានចាកចេញពីម៉ាឡេស៊ី ដែលបញ្ហានេះបានបង្កើតភាពចម្រូងចម្រាសគ្នាយ៉ាងខ្លាំងដែរ។ ចម្រូងចម្រាសក៏ព្រោះតែសម្តេចហ៊ុន សែន ថារដ្ឋាភិបាលម៉ាឡេស៊ី បានបណ្តេញលោកសម រង្ស៊ីចេញពីប្រទេសគេតែក្រុមលោក សម រង្ស៊ី បានច្រានចោល។មួយវិញទៀតភាពចម្រូងចម្រាសដ៏ស្រួចស្រាល់ដែរ គឺលោកសមរង្ស៊ីត្រូវគេយល់ឃើញថាបានជំនះចូលទៅកាន់ប្រទេសម៉ាឡេស៊ីដោយជោគជ័យខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាមុនដោយលើកឡើងពីការអះអាងរបស់លោកអាន់វ៉ា អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីដែលបានសន្យាជាមួយសម្តេចដល់ទៅ៤ដងថានឹងមិនឲ្យលោក សម រង្ស៊ី ជាន់ដីម៉ាឡេស៊ីឡើយ។ទោះយ៉ាងណា ទាំងសម្តេចហ៊ុន សែន ទាំងលោក សម រង្ស៊ី បានបន្តវាយប្រហារគ្នា និងប្រើយុទ្ធសាស្ត្រនយោបាយដាក់គ្នាទៅវិញទៅមកតាមរយៈវេទិកាសាធារណៈ តាមរយៈបណ្តាញសង្គមនានា ខណៈដែលលោក សម រង្ស៊ី ព្យាយាមរិះរកវិធីញោះឬជ្រលចង់ចូលមកកម្ពុជាហើយសម្តេចនាយករដ្ឋមន្ត្រី បានព្រមានគ្រប់បែបយ៉ាងដោយប្រើមធ្យោបាយការទូតនិងព្រមានបាញ់កំទេចដោយអាវុធ BM-21 ផងដែរ៕RFI
Post a Comment