អាជ្ញាធរគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ រំពឹងថានឹងសម្រេចបទដ្ឋានច្បាប់អន្តរជាតិ នៅឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២១កក្កដា អាជ្ញាធរអន្តរជាតិគ្រប់គ្រងធនធានរ៉ែបាតសមុទ្រ បានសម្រេចបើកផ្លូវឲ្យផ្តើមរៀបចំបទដ្ឋានច្បាប់អន្តរជាតិ១ ស្តីពីការជីកខួងយករ៉ែបាតសមុទ្រ ដែលគម្រោងច្បាប់ត្រូវនឹងដាក់ចេញនៅឆ្នាំ២០២៥។ នេះគឺជាការសម្រេចចិត្តមួយ«ដ៏លំបាក» ក្រោយពីជជែកពិភាក្សាគ្នាយ៉ាងតឹងសរសៃ ក អស់រយៈពេលជាច្រើនម៉ោង នៅក្នុងប្រទេស ហ្សាម៉ាអ៊ីក៕
Post a Comment