ប្រជាពលរដ្ឋប៉ាឡេស្ទីនជាច្រើនអ្នក ជម្លៀ.សខ្លួ..នចេញពីតំបន់ហ្គាហ្សា បន្ទាប់ពីមានការទ.ម្លា.ក់គ្រា..ប់បែ..ករបស់អ៊ីស្រាអែលមួយយប់ពេញ


កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមជនស៊ីវិលដំបូងដែលជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សា បានឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ប៉ាឡេស្ទីន ពីដីគោក សមុទ្រ និងផ្លូវអាកាសម្តងទៀត។

ការបំផ្ទុះដ៏ធំតាមផ្លូវអាកាសរបស់អ៊ីស្រាអែលមួយនេះ បានសម្លាប់មនុស្សប្រហែលជា 50នាក់ និងរបួស 150នាក់នៅទីនោះ។


នេះជាទិន្នន័យមួយដែលមិនទាន់មានការបញ្ជាក់ច្បាស់ពីអ្នកស្លាប់ និងរបួសនោះទេ ប៉ុន្តែវីដេអូបានបង្ហាញពីទិតភាពនៃការវាយប្រហារ មានផ្សែងហុយពេញជំរំជនភៀសខ្លួន ហើយមានមនុស្សស្លាប់ជាច្រើននាក់និងជាប់គាំងក្រោមគំនរផ្ទាំងថ្ម និងអ្នករបួសជាច្រើននាក់ទៀតត្រូវបានសង្រោះចេញ និងមានគ្រាប់បែកមួយគ្រាប់បានវាយប្រហារមន្ទីរពេទ្យភ្នែកមួយកន្លែកក្នុងទីក្រុងហ្កាសា (Gaza) បណ្តាលឱ្យមានអគ្គីភ័យឆាបឆេះជាខ្លាំង មកដល់ម៉ោងនេះមិនទាន់មានព័ត៌មានលម្អិតភ្លាមៗអំពីជនរងគ្រោះ ឬទំហំនៃការខូចខាតនៅឡើយទេ។


ប្រជាពលរដ្ឋម្នាក់នៅកន្លែងកើតហេតុ បានឃើញផ្ទាល់ភ្នែកពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដែលទិសដៅក្នុងស្រុក ហ្វែលលូចា (Fallujah) នៃជំរំធំក្នុងទីប្រជុំជនភាគខាងជើង ហ្កាសា (Gaza) បាននិយាយថា៖ «វាជាការសម្លាប់រង្គាលដ៏ធំមួយ»។

ប្រជាជនដែលត្រូវបានជម្លៀសទៅប្រទេសអេហ្ស៊ីបបានជាប់នៅក្នុងតំបន់ ហ្កាសា (Gaza) ចាប់តាំងពីសង្គ្រាមចាប់ផ្តើមជាងបីសប្តាហ៍មុនពួកគេកំពុងស្ថិតក្រោមការត្រួតពិនិត្យសន្តិសុខនៅខាងអេហ្ស៊ីប។


អ៊ីស្រាអែលបានបញ្ជូនកងកម្លាំងជើងគោកទៅកាន់តំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំជាច្រើន ដើម្បីជាការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនដោយក្រុមអ៊ីស្លាមនិយមចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី7 ខែតុលា។

អ៊ីស្រាអែលបានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែចំនួនអ្នកស្លាប់របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សាដែលមានប្រជាជនរស់នៅច្រើន បង្កឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក ខណៈដែលអាហារ ប្រេងឥន្ធនៈ ទឹកផឹក និងថ្នាំពេទ្យនៅសល់តិច៕















ប្រភព ៖ Reuter

Powered by Blogger.